khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានបន្តគោរពប្រតិបត្តដោយចិត្តជ្រះថ្លា រួមគ្នាកាន់បិណ្ឌវេនទី៤
     
    ចែករំលែក ៖


    រសៀលថ្ងៃសុក្រ ទី២០ ខៃកញ្ញាឆ្នាំ២០២៤ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ឌសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានបន្តគោរពប្រតិបត្តដោយចិត្តជ្រះថ្លា រួមគ្នាកាន់បិណ្ឌវេនថ្ងៃទី៤ ជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២និងលោកមេភូមិទាំង១៣ ព្រមទាំងលោកតាអាចារ្យលោកយាយជី ចំណុះជើងវត្តនាគវ័ន្តស្ថិតក្នុងខណ្ឌទួលគោករាជធានីភ្នំពេញរួមគ្នាថ្វាយគ្រឿងសក្ការបូជា ទៀនធូប នមស្ការព្រះរតនត្រ័យ សមាទានសីល ស្វាធ្យាយព្រះធម៌ចម្រើនព្រះបរិត្ត ទទួលពរជយន្តោ
    ពុទ្ធជ័យមង្គល ស្តាប់ព្រះធម្មទេសនាប្រមូលផលបុណ្យដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាក្ខន្ធបុព្វបុរសជាតិ យុទ្ធជន យុទ្ធនារី ដែលបានពលីទៅកាន់លោកខាងមុខ និង សូមឧទ្ទិសបួងសួង ទេវតា វត្ថុស័ក្តិសិទ្ធិទិសទាំងប្រាំបី មេត្តា បីបាច់ថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាបានរស់នៅសុខចម្រើនគ្រប់ប្រការ ក្រោមម្លប់នៃសុខសន្តិភាពពេញផ្ទៃប្រទេសឲ្យបានគង់វង្សយួរអង្វែងរាប់រយពាន់ឆ្នាំរហូតទៅ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម